Friday, April 24, 2015

(តពីព្រះគាថាក្នុងរូបភាព) ចងា្ហន់បិណ្ឌបាតទាំងពីរ តើដូចម្តេច ។ គឺព្រះតថាគត ទ្រង់សោយចងា្ហន់បិណ្ឌបាតណា ហើយទ្រង់បានត្រាស់ដឹងនូវ អនុត្តរសមា្មសមោ្ពធិញ្ញាណ ១ ព្រះតថាគត ទ្រង់សោយចងា្ហន់បិណ្ឌបាតណា ហើយទ្រង់បរិនិពា្វន ដោយអនុបាទិសេសនិពា្វនធាតុ ១ ចងា្ហន់បិណ្ឌបាតទាំងពីរនេះឯង មានផលស្មើ ៗ គា្ន មានវិបាកស្មើ ៗ គា្ន មានផលច្រើនផង មានអានិសង្ស ច្រើនផង ក្រៃលែងជាងចងា្ហន់បិណ្ឌបាតដទៃ បុញ្ញកម្ម ដែលញាុំងអាយុឱ្យប្រព្រឹត្តទៅ ញាុំងសម្បុរ ឱ្យប្រព្រឹត្តទៅ ញ្ុាំងសេចក្តីសុខឱ្យប្រព្រឹត្តទៅ ញាុំងឱ្យយសប្រព្រឹត្តទៅ ញុាំងឱ្យឋានសួគ៌ប្រព្រឹត្តទៅ ញាុំងឱ្យភាវៈជាធំឱ្យប្រព្រឹត្តទៅ ចុន្ទកមា្មបុត្ត មានអាយុ ក៏បានសន្សំហើយ ម្នាលអានន្ទ អ្នកគប្បីបនោ្ទបង់ សេចក្តីកៅ្តក្រហាយសា្តយក្រោយ របស់ចុន្ទកមា្មបុត្ត យ៉ាងនេះឯង ។ (បិដកលេខ ១៦ ទំព័រ ២៨៧ - ២៨៨)


បិដកលេខ ១៦