Friday, October 3, 2014

បរិព្វាជកឈ្មោះសារីបុត្ត៖ មា្នលលោកដ៏មានអាយុ ឥន្ទ្រីយទាំងឡាយរបស់លោក ក៏ស្រស់បស់ សម្បុរស្បែករបស់លោកក៏ស្អាតផូរផង់ មា្នលលោកដ៏មានអាយុ លោកបួសចំពោះអ្នកណា ម្យា៉ងទៀតអ្នកណាជាគ្រូរបស់លោក ខ្លួនលោកនេះឯង ពេញចិត្តធម៌របស់អ្នកណា? ព្រះអស្សជិឆ្លើយថា៖ មា្នលអាវុសោ មានមហាសមណៈមួយអង្គ ជាសក្យបុត្រចេញចាកសក្យត្រកូល ហើយទ្រង់ព្រះភ្នួស ខ្ញុំឯងក៏បួសតាមព្រះមហាសមណៈ ដ៏មានព្រះភាគនោះ ឯព្រះដ៏មានព្រះភាគនោះឯង ជាគ្រូរបស់ខ្ញុំ ចំណែកខ្ញុំក៏គាប់ចិត្ត នូវធម៌អាថ៌ របស់ព្រះដ៏មានព្រះភាគនោះ។ បរិព្វាជកសារីបុត្ត៖ ចុះគ្រូរបស់លោកមា្ចស់ពោលពាក្យ ដូចម្តេច សំដែងធម៌ដូចម្តេច? ព្រះអស្សជីឆ្លើយ៖ នែអ្នកដ៏មានអាយុ អាត្មាឯងជាភិក្ខុថ្មីទើបនឹងបួស មកកាន់ធម៌វិន័យនេះថ្មីៗ អាត្មាមិនអាចដើម្បីសំដែងធម៌ ដោយពិស្តារបានទេ តែអាត្មានឹងពោលនូវសេចក្តីដល់អ្នក ដោយសង្ខេបបាន។ បរិព្វាជកសារីបុត្ត៖ សូមលោកមា្ចស់សំដែងធម៌តិចក្តី ច្រើនក្តី សូមសំដែងតែទំនងសេចក្តីម្យា៉ង ដល់ខ្ញុំ។ ត្រូវការដោយទំនងសេចក្តី តែម្យា៉ងទេ លោកមា្ចស់មិនបាច់ពោល ព្យញ្ជនះឲច្រើនឡើយ។ តមកគឺអត្ថបទក្នុងរូបភាពនេះឯង!